ប្រាសាទចារ្យ
" ប្រាសាទចារ្យ "
ស្ថិតនៅក្នុង ភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប មានចម្ងាយប្រមាណជាង៧គីឡូម៉ែត្រ ពីផ្សារភូមិភាគ (តាមបណ្ដោយផ្លូវមិត្តភាព កម្ពុជា-កូរ៉េ)។
ប្រាសាទដែលឋិតក្នុង " រចនាបថបន្ទាយស្រី "នេះ គឺមានការកសាងឡើងក្នុង ចុងសតវត្សទី១០ នាសម័យរជ្ជកាលព្រះបាទ រាជេន្ទ្រវរ្ម័ន ឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនា។ ដោយសាងបែរមុខទៅទិសខាងកើត ធ្វើនៅលើខឿនមួយមានប្រាង្គចំនួន៣ ដោយប្រាង្គនីមួយៗ មានក្លោងទ្វារចូលតែមួយប៉ុណ្ណោះ ហើយក្លោងទ្វារបីផ្សេងទៀតជាទ្វារបញ្ឆោត ដោយប្រាសាទនេះមានអមដោយគូទឹកព័ទ្ធជុំវិញយ៉ាងធំទូលាយផងដែរ។
លើសពីនេះទៅទៀត ប្រាសាទនេះ
មាន" សិលាចារឹក" អមសងខាង នៅប៉មកណ្ដាលនៃខ្លោងទ្វារចេញ-ចូល យ៉ាងលម្អិត, ដោយនៅប្រាង្គកណ្ដាលនេះ គឺសាងចេញពីថ្មភក់ លាយនឹងឥដ្ឋបាយអរ នៅផ្នែកខាងក្នុងតួប្រាសាទយ៉ាងប្រណិត។
តែបើយើងក្រឡេកមកមើល ប្រាង្គពីរ ដែលអមសងខាងវិញ គឺសាងចេញពីថ្មភក់ លាយថ្មបាយក្រៀម ខុសពីប្រាង្គកណ្ដាលទៅវិញ។ ដោយប្រាង្គនៅខាងត្បូងមាន ទម្រលិង្គដ៏បាក់បែកមួយ តែមានភាពប្រណិត ប្រកបដោយក្បូរក្បាច់រចនា យ៉ាងល្អវិចិត្រ, ទៅតាមក្បួនខ្នាតនៃប្រាសាទបន្ទាយស្រី។
តែសព្វថ្ងៃអ្វីដែលគួរឱ្យសោកស្ដាយនោះគឺ មិនមានអាជ្ញាធរពាក់ព័ន្ធណាមួយ អើពើ នឹងបញ្ហាមួយនេះសោះឡើយ។ អាចដោយសារតែស្ថិតនៅឆ្ងាយពី តំបន់ទេសចរណ៍ផង និង ក្បែរភូមិដាច់ស្រយាលផង ទើបធ្វើឱ្យ តួប្រាសាទស្ទើរតែទាំងស្រុង មានការបាក់បែកសឹងតែ៨០%ទៅហើយ,ដោយមានព្រៃដុះទ្រុបទ្រុលស្អេកស្កះ និងមានផ្លូវតូច ពិបាកចូលទៀតផង ទោះបីជាមានក្បាច់ដ៏ប្រណិតយ៉ាងណាក៏ដោយក៏ពិបាកនឹងបង្ខំចិត្តឱ្យទេសចរណ៍ ចូលទៅទស្សនាបានដែរ។ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ មានការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រជាពលរដ្ឋក្នុងភូមិស្រុក នៅទីនោះបានយ៉ាងល្អផងដែរ៕

ប្រភព៖ ណុន សុធារ៉ា
ប្រាសាទចារ្យ
Reviewed by Phearonkh2
on
2:04 AM
Rating:
No comments: